ឡានវ៉ែនអគ្គិសនីដំបូងបង្អស់ Mercedes-Benz EQV ចេញតម្លៃលក់ហើយ

ក្រុមហ៊ុន Mercedes-Benz ចាប់ផ្តើមទទួលការកុម្ម៉ង់សម្រាប់រថយន្តវ៉ែនខ្នាតតូចប្រណីត EQV ជាផ្លូវការនៅក្នុងប្រទេសអង់គ្លេស។

រថយន្ត Mercedes-Benz EQV នឹងមានតម្លៃចាប់ពី ៧០ ៦៦៥ផោន ឬស្មើនឹង ៩១ ៦០០ដុល្លារ សម្រាប់ម៉ូដែល EQV 300 Sport, ៩៤ ៥០០ដុល្លារ សម្រាប់ម៉ូដែល EQV 300 Sport Premium និង ៩៩ ៩៩០ដុល្លារ សម្រាប់ម៉ូដែល EQV 300 Sport Premium Plus។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ម៉ូដែល EQV ទាំងអស់បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ មានល្បឿនអតិបរមា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង តែក៏អាចបន្ថែម Option ដល់ល្បឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងដែរ។ រថយន្តវ៉ែននេះបំពាក់អាគុយអគ្គិសនីកម្លាំង ៩០គីឡូវ៉ាត់ម៉ោង មានចម្ងាយបើកបរ ៣៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយអាចសាកពី ១០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ៤៥នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម