គ្មានអ្វីអាចយកឈ្នះ ម៉ាស៊ីន V8 បានឡើយ ប៉ុន្តែម៉ាស៊ីន V8 ទាំងអស់ មិនមែនសុទ្ធតែដូចគ្នាឡើយ។ ម៉ាស៊ីន V8 ដ៏ខ្លាំងក្លា ធ្លាប់ជានិមិត្តសញ្ញាដ៏ខ្ពង់ខ្ពង់ នៃភាពស្វាហាប់ និងអំណាច ហើយវាជាម៉ាស៊ីនដែលគេពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិក។
រថយន្តដែលបំពាក់ម៉ាស៊ីន V8 ដ៏អស្ចារ្យបំផុតមួយចំនួន ក៏កំពុងតែត្រូវបានដាក់លក់នៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះផងដែរ។ ខាងក្រោមនេះគឺជាកំពូលរថយន្តស្ព័រ ៥ម៉ូដែល មានម៉ាស៊ីន V8 ល្អបំផុត នៅលើទីផ្សាររថយន្តបច្ចុប្បន្ន៖
១) រថយន្ត Ford Mustang
Ford Mustang តែងតែជានិមិត្តរូបនៃម៉ាស៊ីន V8 បែបអាមេរិក។ Mustang មានភាពខុសគ្នាបន្តិចបន្តួចពី រថយន្ត Ford ម៉ូដែល Shelby GT350 និង GT350R។ ម៉ូដែល GT350 និង GT350R សុទ្ធតែប្រើប្រាស់ម៉ាស៊ីនទំហំ ៥,២លីត្រ ៨ស៊ីឡាំង (V8) និងមានកម្លាំងរហូតដល់ទៅ ៥២៦សេះ។
២) រថយន្ត Mercedes AMG GT
ម៉ាស៊ីនទំហំ ៤,០លីត្រ ៨ស៊ីឡាំង (V8) របស់ក្រុមហ៊ុន Mercedes បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងរថយន្តស្ព័រ Mercedes AMG GT។ ម៉ាស៊ីន ៤,០លីត្រ Turbocharged នេះ បានជំនួសម៉ាស៊ីន ៦,២លីត្រ (ធម្មតា) ចេញ និងបានបង្ហាញឲ្យឃើញថា ម៉ាស៊ីន Turbocharged ពិតជាល្អ អាចមានសំឡេងធ្ងន់ល្អជាងទៀតផង។ វាអាចផលិតកម្លាំងរហូតដល់ទៅ ៤៦៩សេះ។
៣) រថយន្ត Chevy Z06 Corvette
រថយន្ត Chevy Z06 Corvette បានបំពាក់ម៉ាស៊ីន LT4 V8 ដែលអាចផលិតកម្លាំងរហូតដល់ទៅ ៦៥០សេះ។ ម៉ាស៊ីនប្រភេទនេះក៏បានបំពាក់នៅលើរថយន្ត Chevrolet ម៉ូដែល ZL1 Camaro និង Cadillac ម៉ូដែល CTS-V ផងដែរ។
៤) រថយន្ត Jaguar F-Type
ម៉ាស៊ីនទំហំ ៥,០លីត្រ Supercharged V8 របស់ក្រុមហ៊ុន Jaguar និង Land Rover ពិតជាល្អ និងមានសំឡេងធ្ងន់ល្អខ្លាំងណាស់។ ម៉ាស៊ីនប្រភេទនេះបានបំពាក់នៅលើរថយន្ត Jaguar ម៉ូដែល F-Type និង Range Rover ម៉ូដែល Sport SVR ផងដែរ។
៥) រថយន្ត McLaren 720S
រថយន្តម៉ូដែលនេះបានបំពាក់ម៉ាស៊ីន ៤,០លីត្រ Twin-Turbo V8 ដែលអាចផលិតកម្លាំងរហូតដល់ទៅ ៧២០សេះ។ ម៉ាស៊ីន ៤,០លីត្រ V8 នេះ គឺជាការកែលម្អដ៏ធំធេងមួយ ពីម៉ាស៊ីន ៣,៨លីត្រ V8 របស់ McLaren 720S៕