ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit បានឲ្យដឹងថាការចុះបញ្ជីរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកកាលពីឆ្នាំបានកើនឡើងដល់ចំណុចខ្ពស់ថ្មីមួយ ប៉ុន្តែចំណែកទីផ្សាររថយន្តអគ្គិសនីនៅមានត្រឹម ១,៨% ប៉ុណ្ណោះ ក្នុងទីផ្សារយានយន្តទាំងមូល។
IHS Markit បានកត់សម្គាល់ថានៅខែធ្នូឆ្នាំ ២០២០ គឺជាខែដែលមានការចុះបញ្ជីរថយន្តអគ្គិសនីច្រើនបំផុតពោលមានរហូតដល់ ២,៥% ក្នុងចំណោមទីផ្សារយានយន្តទាំងមូល ហើយចំណែកទីផ្សាររថយន្តអគ្គិសនីបានកើនឡើងទោះបីមានការផ្ទុះជំងឺកូវីដ១៩ក្ដី។
និន្នាការនេះរំពឹងថានឹងបន្ត ដោយ IHS Markit ជឿជាក់ថារថយន្តអគ្គិសនីនឹងមានចំណែកទីផ្សារ ៣,៥% នៅក្នុងឆ្នាំ ២០២១ នេះ ហើយនៅក្នុងឆ្នាំ ២០២៥ វាអាចនឹងកើនឡើងលើសពី ១០% ផងដែរ៕