Toyota កំពុងពិចារណាក្នុងការផលិតភីកអាប់ខ្នាតតូចទៅប្រជែង Ford Maverick និង Hyundai Santa Cruz

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបង្ហាញពីលទ្ធភាពក្នុងការផលិតរថយន្តភីកអាប់ខ្នាតតូច បន្ទាប់ពីមានរបាយការណ៍ថាក្រុមហ៊ុនកំពុងពិចារណាផលិតដើម្បីទៅប្រជែងជាមួយរថយន្ត Ford Maverick និង Hyundai Santa Cruz ។

ក្នុងនោះ អនុប្រធានក្រុមហ៊ុន Toyota Motor North America Group និងជាអ្នកគ្រប់គ្រងទូទៅ លោក Dave Christ បាននិយាយទៅកាន់គេហទំព័រ Automotive News ថាក្រុមហ៊ុនបានមើលឃើញថាភីកអាប់ Maverick ទទួលបានជោគជ័យខ្លាំងដែលលក់បានចំនួនដល់ទៅ ៧៤ ៣៧០ គ្រឿងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Ford Maverick

ដោយមានការទាមទារឲ្យផលិតភីកអាប់ខ្នាតតូចពីអ្នកចែកចាយរបស់ខ្លួន ជាមួយគ្នានេះ គេហទំព័រ Automotive News បានពិភាក្សាជាមួយលោក Steve Gates ដែលជាប្រធានក្រុមប្រឹក្សាអ្នកចែកចាយរថយន្ត Toyota ក្នុងនោះលោកបានប្រាប់ និងសមាជិកផ្សេងទៀតនៃគណៈកម្មាធិការផលិតផលរបស់ក្រុមប្រឹក្សាបានស្នើសុំជាផ្លូវការក្នុងការផលិតភីកអាប់ខ្នាតតូច ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេរាយការណ៍ថានឹងមិនមកដល់រហូតដល់ឆ្នាំ ២០២៧ នោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម