Honda ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានឲ្យដឹងថារថយន្តអគ្គិសនីខ្នាតតូចរបស់ខ្លួននឹងមានដាក់លក់តែនៅទីផ្សារអឺរ៉ុប និងប្រទេសជប៉ុនប៉ុណ្ណោះ ដោយមិនមានផែនការលក់នៅលើទីផ្សារផ្សេងទៀតរួមទាំងអាមេរិកខាងជើង និងប្រទេសចិន។
Honda បានឲ្យដឹងថាខ្លួនបានរំពឹងថារថយន្ត Honda e នឹងអាចលក់ចេញប្រមាណ ១ម៉ឺនគ្រឿងនៅអឺរ៉ុប និង ១ពាន់គ្រឿងនៅជប៉ុន ក្នុងមួយឆ្នាំៗ។ រថយន្តនេះបានចេញលក់នៅអឺរ៉ុបនាដើមខែសីហានេះ ដោយការលក់នៅទីផ្សារក្នុងស្រុកនឹងចាប់ផ្ដើមនៅចុងខែតុលា។
រថយន្ត Honda e ក្រុមហ៊ុនបានបញ្ជាក់ថាមិនមែនសម្រាប់ប្រកួតប្រជែងជាមួយ Tesla ឬក្រុមហ៊ុនដទៃទៀតនោះទេ ដោយរថយន្តនេះគឺផលិតឡើងសម្រាប់ការប្រើប្រាស់ក្នុងក្រុង ការបើកបររយៈចម្ងាយជិត ដែលពេលសាកភ្លើងពេញជិះបានចម្ងាយប្រមាណ ២២០គីឡូម៉ែត្រ៕