ឡានអគ្គិសនីខ្នាតតូចរបស់ ORA Motor ជិះបានដល់ ៥០០ គីឡូម៉ែត្រ តម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត ORA Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត ORA Ballet Car ស៊េរីឆ្នាំ ២០២៣ ប្រើថាមពលអគ្គីសនីសុទ្ធនៅពិពរណ៌រថយន្ត Shanghai Auto Show 2023 កំពុងធ្វើឡើងនៅប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ២១ ០០០ ដុល្លារ ដល់ ២៥ ២០៧ ដុល្លារ ។

ORA Ballet Car មានប្រវែងតួខ្លួនសរុប ៤ ៤០១ មម ទទឹង ១ ៨៦៧ ម.ម កំពស់ ១ ៦៣៣ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងមានកំពស់ពីដីទៅបាតរថយន្ត ១៣៥ ម.ម និងត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គីសនីចំនួន ១ មានកម្លាំង ១៦៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦០,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ព្រមទាំងគាំទ្រការសាកថ្មដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ៣០%-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គ្រឿងបរិក្ខាដែលបានបំពាក់នៅលើរថយន្តប្រភេទ Mini អគ្គិសនីសុទ្ធនេះមានដូចជា ចង្កៀងមុខ-ក្រោយ LED កាង spoiler ខាងក្រោយរចនាថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី អេក្រង់កំសាន្តទំហំធំ កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ sunroof បញ្ជាដោយថាមពលអគ្គិសនី និងឧបករណ៍បំពងសំឡេង ១០ ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម