Honda បញ្ចេញម៉ូតូអគ្គិសនី សាកភ្លើង ៤ ម៉ោង ជិះបានចម្ងាយ ៧០ គ.ម នៅថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបង្ហាញនូវម៉ូឌែល Benly e ប្រភេទ Scooter ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកភ្លើងរយៈពេល ៤ ម៉ោង អាចជិះបានចម្ងាយ ៦០ ឬ ៧០ គីទ្បូម៉ែត្រ នៅឯពិពរណ៍ Motor Show 2022 នៅក្នុងប្រទេសថៃ។

ម៉ូតូអគ្គិសនី Honda Benly e បានប្រើប្រាស់ម៉ាស៊ីនជាមួយនឹងប្រព័ន្ធ 48 V, 20.8Ah និងប្រភេទអាគុយ lithium-ion ឬប្លុកម៉ាស៊ីននេះអាចផលិតថាមពលពី ២,៨ គីទ្បូវ៉ាត់ ទៅ ៤,២ គីទ្បូវ៉ាតអាស្រ័យលើម៉ូឌែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Benly e ត្រូវបានបំពាក់ដោយម៉ាស៊ីនដែលមានសមត្ថភាពសាកថ្មលឿនពី ០-១០០% ក្នុងរយៈពេលត្រឹមតែ ៤ ម៉ោង។ ខណៈដែលម៉ូតូអគ្គិសនីនេះអាចល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចរត់បានចម្ងាយរហូតដល់ ៧០ គីឡូម៉ែត្រក្នុងមួយសាកពេញ។

សូមបញ្ជាក់ថាម៉ូតូអគ្គិសនី Honda Benly e មិនទាន់បានបង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម