ឡានអគ្គិសនីតម្លៃជាង ៥ពាន់ដុល្លារ បន្ថែមប្រភេទពិសេស មានមុខងារកាន់តែច្រើន

រថយន្ត Wuling Hong Guang Mini EV ដែលជារថយន្តអគ្គិសនីរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុន GM និង SAIC នោះ នាពេលនេះបានបន្ថែមប្រភេទថ្មីមួយទៀតមានឈ្មោះថា Macaron ដែលមានបន្ថែមមុខងារពិសេសលើសមុន។

រថយន្តអគ្គិសនីខ្នាតតូចប្រភេទថ្មីនេះមានជម្រើសពណ៌ថ្មីចំនួនបីគឺពណ៌ Avocado Green, Lemon Yellow និងពណ៌ White Peach Pink និងមានជម្រើសជាមួយការប្រើប្រាស់ពណ៌ដំបូល Contrast ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភេទថ្មីនេះក៏មានបន្ថែមមុខងារសុវត្ថិភាពដូចជាពោងសុវត្ថិភាពមានជាស្តង់ដារសម្រាប់អ្នកប្រើប្រាស់, មានមុខងារហ្វ្រាំង ABS និងហ្វ្រាំង EBD, មុខងារចាប់សញ្ញាអ្នកថ្មើជើងនៅល្បឿនយឺត, មុខងារវាស់សម្ពាធកង់, កាមេរ៉ាថយក្រោយ និង Sensor ជំនួយពេលចូលចតផងដែរ។

រថយន្តនេះនៅតែបំពាក់ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២៧សេះ ហើយអាគុយរបស់វាអាចឲ្យរថយន្តជិះបានចម្ងាយ ១៧០គីឡូម៉ែត្រពេលសាកភ្លើងពេញ។ តម្លៃរបស់រថយន្តនេះនៅប្រទេសចិនគឺមានតម្លៃចន្លោះពីប្រមាណ ៥ ៧៤០ដុល្លារ ទៅ ៦ ៦៥៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម