ឡានអគ្គិសនីថ្មីចុះបញ្ជីនៅអាមេរិក ឃើញមានកំណើនជាង ៥០% គិតត្រឹមខែសីហា

[ទីផ្សារបរទេស] ទីផ្សាររថយន្តអគ្គិសនីសុទ្ធនៅអាមេរិក កំពុងតែរីកចម្រើនខ្លាំង និងបានឈានដល់កម្រិតគួរឲ្យកត់សម្គាល់មួយ។

បើតាមទិន្នន័យចុះបញ្ជីចុងក្រោយពី Experian បានបង្ហាញថាអំឡុងពេល៨ខែដំបូង នៃឆ្នាំ២០២២ មានរថយន្តអគ្គិសនីចំនួន ៤៥៨ ៧៨៦គ្រឿង បានចុះបញ្ជីនៅអាមេរិក ដែលកើនឡើងប្រមាណ ៥៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរចាប់អារម្មណ៍ដែរថា រថយន្តអគ្គិសនីមានចំណែកប្រមាណ ៥% នៃចំនួនចុះបញ្ជីសរុប ខណៈដែលឆ្នាំមុនគឺមានប្រមាណ ២,៦% ប៉ុណ្ណោះ។

ក្នុងនោះ Tesla គ្រប់គ្រងចំណែកទីផ្សាររថយន្តអគ្គិសនី ៦៥% ដោយមានរថយន្តថ្មីជិត ៣០ម៉ឺនគ្រឿងបានចុះបញ្ជី ដោយឆ្នាំមុនមានចំណែកជិត ៥៤%។

ជាសញ្ញាវិជ្ជមាន គេសង្កេតឃើញម៉ាករថយន្តដទៃក៏មានកំណើនខ្លាំងណាស់ដែរ ដោយមានកំណើន ៦១% ធៀបនឹងឆ្នាំមុន។

រថយន្ត Model Y និង Model 3 មានចំនួនលក់ជាង ២៥៨ ០០០គ្រឿង ឯរថយន្តលក់ដាច់បន្ទាប់គឺ Ford Mustang Mach-E មានចំនួន ២៥ ៥៩៦គ្រឿង តាមពីក្រោយដោយ Teslas Model S ចំនួន ២០ ០៣២គ្រឿង និង Model X ចំនួន ១៩ ៧៣៩គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម