ឡានអគ្គិសនីសុទ្ធផលិតដោយ Honda និង Sony អាចបញ្ជាបានដោយដៃហ្គេម PS5

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និងក្រុមហ៊ុនបច្ចេកវិទ្យា SONY ចាប់ដៃគ្នាបានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តដែលមានឈ្មោះថា Afeela ប្រើថាមពលអគ្គិសនីសុទ្ធ នៅឯពិព័រណ៌រថយន្ត CES 2024 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺលោក Izumi Kawanishi ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sony Honda Mobility បានប្រើដៃហ្គេមរបស់ PlayStation 5 ដើម្បីបញ្ជាឲ្យរថយន្តបើកបរមកកាន់ឆាកនៃពិព័រណ៍ CES 2024 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបធៀបទៅនឹងជំនាន់មុន Sony Honda Mobility Afeela ដែលបង្ហាញខ្លួននៅ CES 2024 បានបំពាក់កាង​ខាងមុខ​ដែលត្រូវ​បាន​រចនា​ឡើង​វិញ​ជាមួយ​នឹង​កាង Spoiler ខាងក្រោយ ព្រមទាំងចង្កៀងមុខ-ក្រោយរាងកោងជាងមុនផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ Afeela មានបពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូ រួមជាមួយនឹងកាមេរ៉ាសម្រាប់តាមដានសកម្មភាពអ្នកបើកបរ ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ជាដើម។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៤១ សេះ ផ្គួបជាមួយអាគុយទំហំ ៩១គីឡូវ៉ាត់ម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម