[បរទេស] រថយន្តអគ្គិសនីសុទ្ធម៉ូដេលថ្មីរបស់ក្រុមហ៊ុន BYD ដ៏អាថ៌កំបាំងមួយ ដែលបានបង្ហាញដោយពីក្រសួងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនកាលពីឆ្នាំ ២០២៤ ខណៈពេលនេះ ព័ត៌មានចុងក្រោយបង្ហាញថា ជាម៉ូដែល e7 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ ២០២៥ ។
BYD e7 នេះមានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ សម្រាប់ព័ត៌មានលម្អិត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែបើយោងតាមការចុះបញ្ជីបង្ហាញថា រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី ដែលអាចឲ្យរថយន្តមាន Top-speed ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយអាគុយប្រភេទ BYD Blade batter ខណៈទំហំ និងចម្ងាយនៃការបើកបរ មិនទាន់មានទិន្នន័យដូចគ្នា ។
គួរបញ្ជាក់ផងដែរ សម្រាប់រថយន្តអគ្គិសនីសុទ្ធ BYD e7 អាចនឹងប្រើប្រាស់ជាប្រភេទរថយន្តតាក់ស៊ីនៅក្នុងប្រទេសចិន ។