ឡានអគ្គិសនីសុទ្ធរបស់ប្រទេសចិនមួយនេះ សាកភ្លើង ៣០នាទី ជិះបានលើស ១ពាន់គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Yuanhang Auto បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន Y6 ជាមួយតម្លៃលក់ចាប់ពី ៤៥ ១០០ ដុល្លារ ដល់ ៧៣ ០០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៧០ ម.ម កំពស់ ២ ០០០ ម.ម ទទឹង ១ ៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៣០ ម.ម ។ សម្រាប់រចនានៅផ្នែកខាងក្រៅមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៣៨ អ៉ីញ​ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ជំនាន់ទី ៣ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ AR-HUD ទំហំ ៧០អ៉ីញ ឧបករណ៍បំពងសំលេង ២៧ ចំណុច និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣៣៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៨១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៦៩៧ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៥០ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ១០២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាគុយទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយសាចសាកពី ២០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម