ឡានអគ្គិសនីសុទ្ធ Chery eQ7 សាកភ្លើងម្តងជិះបានចម្ងាយជាង ៥០០ គីឡូម៉ែត្រ រំកិលចេញពីរោងចក្រហើយ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានបញ្ចប់ការផលិតជាស្ថាពរទៅលើផលិតកម្មដ៏ធំដំបូងគេបង្អស់នៃរថយន្ត SUV អគ្គិសនីសុទ្ធ eQ7 របស់ក្រុមហ៊ុន ជាមួយតម្លៃលក់ត្រូវបានគេរំពឹងចាប់ពី ២០ ៩០០ ដុល្លារ ហើយនឹងចេញលក់នៅចុងឆ្នាំនេះ ក្នុងទីផ្សារប្រទេសចិន។

គួរបញ្ជាក់ផងដែរថា eQ7 មិនត្រឹមតែជារថយន្តដំបូងរបស់ Chery ដែលមានមូលដ្ឋានលើគ្រោងឆ្អឹង all-aluminum platform ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារថយន្តទី ៦៦០ ០០០ គ្រឿងរបស់ Chery New Energy ដែលបានដាក់បង្ហាញចេញជាផ្លូវការផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៧៥ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៣០ ម.ម ។ សម្រាប់ការរចនានៅផ្នែកក្រៅត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Super Digital ដែលមានប៉ាណាមុខបិតជិន ចង្កៀងមុខប្រភេទ LED រាងស្លីម ថាសកង់ត្រូវបានរចនាថ្មី កាង spoiler ជាប់ដំបូលខាងក្រោយលយចេញមកក្រៅ និងចង្កៀងក្រោយ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ នៅលើតាប្លូមានបំពាក់អេក្រង់ភ្លោះដែលរូមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត ដែលអាចបញ្ជាដោយប្រព័ន្ធសំឡេង ភ្លើងលម្អ ៦៤ពណ៌ កៅអីមានមុខងារកំដៅ និងម៉ាស្សា ។ លើសពី ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត មានមុខងារច្រើនជាង ២០ មុខងារឯណ្ណោះ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៧ សេះ ផ្គួបជាមួយអាគុយលីដ្យូមអាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងមាន Top-speed ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម