ឡានអគ្គិសនីសុទ្ធរបស់ Ford ផលិតរួមគ្នារវាង Volkswagen ចូលផលិតកម្មជាផ្លូវការហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធ Ford Explorer ប្រភេទ SUV ដែលជាផលិតកម្មដ៏ធំដំបូងគេក្នុងរោងចក្រនៅរបស់ខ្លួនតំបន់អឺរ៉ុប បន្ទាប់ពីបានវិនិយោគទឹកប្រាស់ជាង ២ពាន់លានដុល្លារ នៅរោងចក្រ Ford Cologne EV Center ។

Ford Explorer ត្រូវបានអភិវឌ្ឍឡើងដោយប្រើប្រាស់គ្រោងឆ្អឹង MEB architecture របស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ​ ៥២ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ១៤៦ សេះ អាចបើកបរបានចម្ងាយ ៣៥៩ គីឡូម៉ែត្រក្នុងការសាកថ្មម្តង
  • បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយទំហំ​ ៧៧ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២៦៣ សេះ អាចបើកបរបានចម្ងាយ ៤៩៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង

ផ្នែកខាងក្រៅមានសភាពដូចទៅនឹងរថយន្ត VW ID ដោយមានការរចនាដ៏ទាក់ទាញ ជាមួយប៉ាណាមុខដែលបិទជិតជាប់ជាមួយសំណុំចង្កៀង LED រាងអក្សរ L និងឡូហ្គោ Ford ប្រើប្រាស់នៅថាសកង់ស្ព័រទំហំចាប់ពី ១៩ អ៉ីញ ដល់ ២១ អ៉ីញ និងចង្កៀងក្រោយ LED រាង​អក្សរ C  ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីន ពោរពេញទៅបច្ចេកវិទ្យាជាច្រើន បំពាក់ដៃចង្កូតរាងស្វែរ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៤,៦ អ៉ីញ ភ្ជាប់មុខងារប្រតិបត្តិការ SYNC Move គាំទ្រមុខងារ Apple CarPlay និង Android Auto ។  មិនត្រឹមតែប៉ុណ្ណោះ ជាលើកដំបូងដែលបានរួមបញ្ចូលនៅប្រព័ន្ធជំនួយអ្នកបើកបរ ADAS កម្រិតខ្ពស់នៅក្នុង Ford Europe ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម