ឡានអគ្គិសនីសុទ្ធ​ BYD Atto3 ប្រភេទ Crossover ចេញលក់នៅឯទីក្រុងឌូប៉ៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD បានធ្វើការដាក់បង្ហាញនៅរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន BYD Atto3 ប្រភេទ Crossover នៅទីផ្សារអារ៉ាប់រួម UAE និងបានបើកទទួលការកក់នៅឌូប៉ៃជាមួយតម្លៃ ៤០ ៨០០ ដុល្លារ ។

មិនត្រឹមតែប៉ុណ្ណោះ BYD ក៏បានបើកការកក់ទុកសម្រាប់រថយន្តស៊េរីទំនើប Han EV ដែលនឹងវាយលុកទីផ្សារ UAE ផងដែរ ក្នុងនោះ លោក Huang Zhixue នាយកប្រតិបត្តិនៃមជ្ឈិមបូព៌ា និងអាហ្វ្រិករបស់ BYD បាននិយាយទៅកាន់គេហទំព័រ Gulfnews ថា “អារ៉ាប់រួមមានអាកាសធាតុពិសេស ដូច្នេះយើងយល់យ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃការធ្វើមូលដ្ឋានីយកម្មផលិតផល។ កាល​ពី​ឆ្នាំ​មុន យើង​បាន​ធ្វើ​តេស្ត​សីតុណ្ហភាព​ខ្ពស់​ដើម្បី​ធានា​ថា Atto 3 ដំណើរការ​បាន​ល្អ​បំផុត​សូម្បី​តែ​នៅ​ក្នុង​អាកាសធាតុ​ក្តៅ​ក្នុង​តំបន់​ក៏​ដោយ»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា កាលពីខែមីនា BYD បានប្រកាសកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុនតំណាងចែកចាយរបស់ខ្លួន Al-Futtaim ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Al-Futtaim Group បានប្តេជ្ញាធានាថាយ៉ាងហោចណាស់ ៥០% នៃការលក់រថយន្តទាំងអស់របស់ខ្លួនបានមកពីរថយន្តអគ្គិសនីរបស់ប្រទេសចិននៅឆ្នាំ ២០៣០ និងដំឡើងស្ថានីយសាកថ្មយ៉ាងហោចណាស់ ៣ ០០០ ទីតាំង នៅទូទាំង UAE ។

BYD Atto3 ផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការដោយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២០១ សេស និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញសម្រាប់ទីផ្សារ AEU ។ លើសពីនេះ ដោយកាលពីថ្មីៗនេះ BYD ក៏បានចេញលក់រថយន្តរបស់ខ្លួននៅប្រទេសម៉ិកស៊ិកកូផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម