[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Deepal S07 ប្រភេទ SUV អគ្គិសនីសុទ្ធ នឹងគ្រោងនឹងនាំយកទៅដាក់បង្ហាញនៅពិពរណ៌រថយន្ត Motor Expo 2023 ដែលធ្វើនៅប្រទេសថៃថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ។
Changan Deepal S07 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង មានរបៀបបើកបរចំនួន ៤ គឺ Eco, Comfort, Sport និង Customize ។
DEEPAL S07 ត្រូវបានផលិតឡើងជាប្រភេទរថយន្តប្រភេទ SUV ដែលប្រើដៃទ្វារប្រភេទ flush-door អគ្គិសនី ជាមួយទ្វារកញ្ចក់គ្មានស៊ុម ដំបូលកញ្ចក់ការពារបន្លឺបែប Panoramic Glass Roof Sunshade ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ចង្លៀងមុខ-ក្រោយ LED និងទ្វារខាងក្រោយអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញឡើងបែប minimalistic ដែលមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់ ក៏អាចភ្ជាប់មុខងារ Apple CarPlay ផងដែរ ៕