Honda ចាប់ដៃ GAC បញ្ចេញឡានអគ្គិសនីសុទ្ធ ត្រៀមវៃលុកទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda  បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Honda Ye P7 ប្រភេទ Crossover សម្រាប់ទីផ្សារប្រទេសចិន គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Honda Ye P7 ត្រូវបានផលិតឡើងរវាងក្រុមហ៊ុន Honda និងក្រុមហ៊ុនរបស់ប្រទេសចិន GAC ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៦៩ សេះ ផ្គួបជាមួយអាគុយរបស់ក្រុមហ៊ុន CATL ខណៈទំហំ និងចម្ងាយនៃការបើកបរ មិនទាន់មានព័ត៌មានបង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤៧៥០ មម ទទឹង ១៩៣០ មម កំពស់ ១៦២៥ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៩៣០ មម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាសម្រាប់ខ្យល់ចេញ-ចូលទំហំ ចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មីប្លែក ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប Minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅដែលមានបំពាក់នៅលើរថយន្ត និងកុងទ័របង្ហាញព័ឥ៌មានឌីជីថល កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម