ឡានអគ្គិសនីសុទ្ធ Honda e:Ny1 សាកភ្លើងម្តងរត់បាន ៥០០គីឡូម៉ែត្រ បង្ហាញខ្លួននៅប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រចាំនៅទីផ្សារប្រទេសថៃ បាននាំយករថយន្តអគ្គិសនីសុទ្ធ Honda e:N1 ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៌រថយន្ត Bangkok International Motor Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ។

រថយន្តអគ្គិសនីនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលជាគ្រោងឆ្អឹងថ្មីដែលផ្តល់នៅភាពរឹងមាំជាងមុន ៤៧% នឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការចនាផ្នែកខាងក្រៅរបស់ Honda e:N1 មានប៉ាណាមុខបិតជិតជាប់ជាមួយសំណុំចង្កៀងប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ  និងចង្កៀងក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល ទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,២ អ៉ីញ ភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING និងប្រព័ន្ធ Honda CONNECT 3.0 ជាមួយនឹងបញ្ជាដោយសំឡេង AI, ប្រព័ន្ធ OTA, មុខងារសម្គាល់មុខ Face ID និងមុខងារផ្សេងៗទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម