ឡានអគ្គិសនីសុទ្ធ Kia EV9 ដែលជាម៉ូដែលខ្ពស់បំផុត នឹងចេញលក់នៅឆ្នាំក្រោយនៅទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបញ្ជាក់ជាផ្លូវការសម្រាប់គំរូរថយន្តអគ្គិសនី EV9 ​នឹង​មាន​លក់​នៅទីផ្សារ​អឺរ៉ុប​ចាប់ពី​ឆ្នាំ ២០២៣ រួម​ជាមួយ​ទីផ្សារ​អាមេរិក និង​អាស៊ី ដែលជាម៉ូដែលខ្ពស់ំបំផុតក្នុងប្រភេទ SUV អគ្គិសនី​ដំបូង​គេ​របស់ KIA ជាមួយ​នឹង​ការ​រចនា និងមុខងារបច្ចេកវិទ្យាខ្ពស់ជាច្រើនទៀត។

សម្រាប់គំរូរថយន្តអគ្គិសនីសុទ្ធ EV9 បានប្រវែងតួខ្លួនសរុប ៤,៩៣០ ម.ម ទទឹង ២,០៥៥ ម.ម និងកម្ពស់ ១,៧៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,១០០ ម.ម នេះធ្វើឲ្យរថយន្តនេះមានទំហំដែលត្រូវបានចាត់ថ្នាក់ជារថយន្តប្រភេទ SUV ខ្នាតមធ្យមនៅអឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

KIA EV9 Concept ភ្ជាប់មកជាមួយការរចនា “Opposites United” ថ្មីរបស់ Kia កាន់តែពិសេសសម្រាប់ EV9 អ្នករចនាត្រូវបានបំផុសគំនិតបែប “Bold for Nature” ដោយរួមបញ្ចូលគ្នានៅផ្នែកខាងក្រៅដ៏រឹងមាំ និងរាងជ្រុងជាមួយនឹងកាប៊ីនបីជួរដ៏ធំទូលាយ និងពោរពេញដោយបច្ចេកវិទ្យា។ ទន្ទឹមនឹនេះ លក្ខណៈពិសេសមួយចំនួនដែលអាចត្រូវបានកាត់បន្ថយនៅក្នុងម៉ូដែលផលិតកម្មរួមមានកង់ទំហំ ២២ អ៊ីញ អំពូល LED មួយចំនួនធំនៅផ្នែកខាងមុខ Digital Tiger Face កាំមេរ៉ាផ្លាស់ប្តូរតាមកញ្ចក់។

ចំពោះផ្នែកបច្ចេកវិទ្យា EV9 នឹងក្លាយជារថយន្តដំបូងគេដែលបានបំពាក់ជាមួយបច្ចេកវិទ្យាបើកបរស្វ័យភាព “AutoMode” របស់ Kia ដែលនឹងដាក់ទៅលើម៉ូដែលទាំងអស់ទៅកាន់ទីផ្សារធំៗនៅឆ្នាំ ២០២៦ ជាមួយនឹងកញ្ចប់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS រួមបញ្ចូលទៅក្នុងប្រព័ន្ធ Highway Driving Pilot ដ៏ទំនើបផងដែរ។

រីឯផ្នែកខាងក្នុងត្រូវបានគេរំពឹងថានឹងបំពាក់ដោយអេក្រង់កំសាន្ត ultra-wide touchscreen ទំហំ ២៧ អ៊ីញ ជាមួយនឹងប្រព័ន្ធ advanced infotainment system ជំនួយសម្រាប់ការអាប់ដេត Over-The-Air (OTA) និងរួមបញ្ចូលសេវាកម្មតាមតម្រូវការ (FoD)។

ក្រុមហ៊ុន Kia បានបញ្ជាក់រួចហើយថា Kia EV9 នឹងប្រើប្រាស់នៅគ្រោងឆ្អឹង E-GMP platform  ប៉ុន្តែ Kia មិនបានផ្តលនៅព័ត៌មានលម្អិតអំពីថាមពលនោះទេ ប៉ុន្តែទំនងជាមានម៉ូទ័រអគ្គិសនីចំនួនពីរដែលផ្តល់សមត្ថភាពគ្រប់គ្រាន់ដល់ប្រព័ន្ធវិលកង់ទាំងបួន ដោយក្រុមហ៊ុននិយាយថា EV9 នឹងបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥ វិនាទី ហើយអាគុយ floor-mounted ដែលមានសមត្ថភាពធំនឹងអាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រ ជាមួយនឹងការសាកថ្មលឿន (ultra-fast charging) បន្ថែមចម្ងាយ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេល ៦ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម