[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្តអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃសរុប ១១០ ៤១៦ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ១១០ ៤១៦ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៦៤ ៤៩០ ដុល្លារ ($64,490)
- តម្លៃពន្ធនាំចូល ៣៧ ៣៧៦ ដុល្លារ ($37,376)
- តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៥០០ ដុល្លារ ($3,500)
- តម្លៃសរុបទាំងអស់ ១១០ ៤១៦ ដុល្លារ ($110,416)
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ Kia EV9 ស៊េរីឆ្នាំ ២០២៤ នេះ គឺជាម៉ូដែល GT-Line AWD សាកថ្មពេញម្តងអាចបើកបរបានចម្ងាយខ្ទង់ ៤០០ គីឡូម៉ែត្រជាង ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ៕