Subaru ប្រកាសថាផលិតឡានប៉ុងពីរបាន២០លានគ្រឿងហើយ ក្រោយចំណាយពេលជិត៥០ឆ្នាំ

ក្រុមហ៊ុន Subaru បានចាប់កំណើតឡើងកាលពីឆ្នាំ ១៩៥៣ ហើយរហូតដល់ឆ្នាំ ១៩៧២ ទើបក្រុមហ៊ុនបានចាប់ផ្ដើមការផលិតរថយន្តដែលប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ (All-Wheel Drive) ហើយរយៈពេលជិត៥០ឆ្នាំក្រោយមក Subaru អាចសម្រេចការផលិតរថយន្តប្រភេទនេះបានចំនួន ២០លានគ្រឿង។

ប្រព័ន្ធបើកបរប៉ុងពីរ Symmetrical AWD របស់ Subaru បានក្លាយជាមុខងារលេចធ្លោមួយរបស់ម៉ាកសញ្ញាជប៉ុនមួយនេះ ដែលវាអាចជួយប្រមូលបាននូវអតិថិជនស្មោះស្មគ្រ័បានមិនចេះតិចនាក់ឡើយ។ បច្ចុប្បន្នរថយន្តដែលប្រើប្រព័ន្ធបើកបរនេះគឺមានចំណែក ៩៨% នៃចំនួនលក់លើសកលលោករបស់ក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Subaru ដែលប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរដំបូងគេ ហើយមានការផលិតខ្នាតធំនោះគឺរថយន្ត Subaru Leone 4WD Estate Van ដែលចាប់ផ្ដើមការផលិតក្នុងឆ្នាំ ១៩៧២។

គួរដឹងថា Subaru បានភ្ជាប់នូវប្រព័ន្ធបើកបរប៉ុងពីររបស់ខ្លួនជាមួយនឹងមុខងារដ៏ទាក់ទាញមួយទៀតរបស់ Subaru នោះគឺមុខងារ Boxer Engine។ ការគួបផ្សំគ្នារវាងមុខងារទាំងពីរអាចជួយឲ្យរថយន្តរក្សាលំនឹងបានយ៉ាងល្អនៅពេលបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម