[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅព័ត៌មានលម្អិតមួយចំនួនរបស់រថយន្ត all-new MG4 XPOWER ស៊េរីឆ្នាំ ២០២៤ ប្រភេទ high-performance អគ្គិសនីសុទ្ធជាមួយតម្លៃលក់ចាប់ពី ៤៧ ២៩៨ ដុល្លារនៅទីផ្សារចក្រភពអង់គ្លេស ។
រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៣៥ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយះពេល ៣,៨ វិនាទីប៉ុណ្ណោះ ។
នេះជាលើកដំបូង MG4 XPOWER ត្រូវបានបំពាក់ដោយប្រព័ន្ធ Dynamic Cornering Control System ដែលប្រើប្រព័ន្ធចាក់សោរប៉ុងអគ្គិសនី និងការគ្រប់គ្រងម៉ូទ័រឆ្លាតវៃ ដើម្បីចែកចាយកម្លាំងទៅកង់នីមួយៗប្រកបដោយប្រសិទ្ធភាព។ ធ្វើអោយប្រសើរឡើងនៅការបើកបរបានគ្រប់ស្ថានភាពផ្សេងៗ។ បន្ថែមពីនេះ ប្រព័ន្ធ suspension ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងឲ្យមានភាពរឹងជាងមុន ២៥% ដែលធ្វើឱ្យម៉ូដែល X POWER មានភាពខុសប្លែកគ្នាយ៉ាងច្បាស់ពីម៉ូដែល MG4 ធម្មតា។
គួរបញ្ជាក់ផងដែថា MG គ្រោងនឹងដាក់បង្ហាញរថយន្ត MG4 XPOWER ជាផ្លូវការនៅពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកក្កដា ២០២៣ ជាមួយនឹងគំរូរថយន្ត MG EX4 និងរថយន្តប្រណាំង Metro 6R4 ឆ្នាំ ១៩៨០ ផងដែរ។