ឡានអគ្គិសនីសុទ្ធ SUV ដំបូងគេរបស់ Xiaomi បង្ហាញខ្លួនជាផ្លូវការ សាកថ្មម្តងជិះបានជិត ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុន Xiaomi បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Xiaomi YU7 ប្រភេទ Mid-size SUV ហើយគ្រោងនឹងដាក់លក់ជាផ្លូវការនៅខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសចិន ជាមួយតម្លៃរំពឹងចាប់ពី ២៧ ៦០០ ដុល្លារ ។

Xiaomi YU7 តួខ្លួនធ្វើពីដែកប្រភេទ Ultra-high-strength steel ផ្តល់នៅភាពរឹងមាំខ្លាំង ហើយមានជម្រើស ៣ម៉ូដែលរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូដែល YU7 RWD បំពាក់ម៉ូទ័រអគ្គិសនី ១ មានកម្លាំង ៣១៦ សេះ និងកម្លាំងរមួល ៥២៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៦,៣ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៨៣៥ គីឡូម៉ែត្រ
  • ម៉ូដែល YU7 Pro AWD បំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំង ៤៦៩ សេះ និងកម្លាំងរមួល ៦៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៦,៣ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៧៧០ គីឡូម៉ែត្រ
  • ម៉ូដែល YU7 Max AWD បំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំង ៦៨១ សេះ និងកម្លាំងរមួល ៨៦៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០១,៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង ជិះបាន ៧៧៩ គីឡូម៉ែត្រ ។ ម៉ូដែលទាំង ៣ បំពាក់ប្រព័ន្ធសាកថ្មល្បឿន 800v high-volatge អាចសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ១២នាទី ខណៈសាកថ្មតែ ១៥នាទី ក៏អាចជិះបាន ៦២០ គីឡូម៉ែត្រ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៩ ម.មទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៦០៨ ម.ម និងប្រវែងគម្លាតមុខ-ក្រោយ ៣ ០០០ ម.ម ។ ផ្នែកខាងក្រៅមានកាមេរ៉ា ១២គ្រាប់ ប្រព័ន្ធចាប់សញ្ញា ultrasonic radars ចំនួន ១២ទីតាំង រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅដំបូលខាងមុខ ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ADAS ផងដែរ ។

ចំពោះនៅផ្នេខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំដល់ទៅ ៤៣,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៦,១ អ៉ីញ រួមទាំងកៅអីស្បែកប្រភេទ Nappa Leather មានមុខងារ zero-gravity និងមុខងារម៉ាស្សា ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម