ឡានអគ្គិសនីសុទ្ធ Volvo ES90 សាកថ្មតែ ១០នាទី ជិះបាន ៣០០គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Volvo ES90 ស៊េរីថ្មីចុងក្រោយ ប្រភេទ sedan ជាមួយតម្លៃលក់ចាប់ពី ៧៧ ៧២៦ ដុល្លារ ដល់ ១០៣ ០៩៥ ដុល្លារ នៅលើទីផ្សារតំបន់អឺរ៉ុប ។

Volvo ES90 ផលិតឡើងនៅលើគ្រោងឆ្អឹង SPA2 electric-car platform ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣២៨ សេះ និងអាគុយទំហំ ៨៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៧០ សេះ និងអាគុយទំហំ ១០២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ លើសពីក៏បានបំពាក់ជាមួយប្រព័ន្ធសាកថ្ម 800-volt electricals អាចសាកថ្មបានពី ១០-៨០% ប្រើពេល ២០នាទី និងសាកថ្មត្រឹម ១០នាទី ក៏អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រផងដែរ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅ ផ្តល់នៅភាពស្ព័រ ជាមួយរន្ធខ្យល់ខាងទំហំធំ ចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រទំហំ ២២ អ៉ីញ ក៏ដូចជា ប្រព័ន្ធចាប់សញ្ញារ៉ាដាចំនួន ៥ ទីតាំង កាមេរ៉ា ៧ទីតាំង ultrasonic sensor ១២ ទីតាំង និងប្រព័ន្ធចាប់សញ្ញា LiDAR នៅលើដំបូល ដែលទាំងអស់នេះ ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរបានយ៉ាងល្អឥតខ្ចោះ ។

រីឯនៅផ្នែកខាងក្នុងឌីស្សាញបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៉ីញ សម្រាប់មុខងារទូទៅនៅលើរថយន្ត ព្រមទាំងភ្ជាប់ជាមួយប្រព័ន្ធ Google built-in ដែលអាចប្រើជាមួយឈីប Snapdragon ផងដែរ ។ លើសពីនេះ ក៏មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩អ៉ីញ និងឧបករណ៍បំពងសំលេងម៉ាក Bowers & Wilkins ចំនួន ២៥ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម