[បរទេស] កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី BYD Dolphin បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨៩ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៥ ភាគរយ
សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖
- ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
- ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
- ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
- ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ផងដែរ សម្រាប់តួគ្រោងរបស់ BYD Dolphin ក៏បានធ្វើតេស្តសាកល្បងនៅអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP និង C-NCAP ដែលទទួលពន្ទុះខ្ពស់ទៅលើគ្រោងឆ្អឹងដែលមានភាពរឹងមាំ ៕