Cadillac ត្រូវបានគេរាយការណ៍ថាទទួលបានការកុម្ម៉ង់ទិញទុកមុនបានជាង៥ពាន់គ្រឿង សម្រាប់រថយន្តអគ្គិសនីសុទ្ធម៉ូដែល Lyriq ក្នុងប្រទេសចិន ដែលតួលេខនេះគឺក្នុងអំឡុងពេល៥សប្ដាហ៍ក្រោយរថយន្តនេះបានបើកលក់សាកល្បង។
រថយន្ត Lyriq គ្រប់ម៉ូដែលដែលដាក់លក់នៅប្រទេសចិនគឺផលិតដោយប្រើគ្រោងឆ្អឹង Ultium និងមានបំពាក់អាគុយទំហំ ១០០kWh ដែលអាចបើកបរបានចម្ងាយប្រមាណ ៦៥០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។ ម៉ូទ័រអគ្គិសនីរបស់វាអាចផលិតកម្លាំងបាន ៣៤០សេះ បញ្ជូនកម្លាំងដល់កង់រថយន្តខាងក្រោយ។
រថយន្ត Lyriq នឹងត្រូវផលិតនៅក្នុងប្រទេសចិន សម្រាប់ទីផ្សារក្នុងស្រុក ដោយការប្រកាសកាលពីដើមឆ្នាំគឺរថយន្តនេះនឹងត្រូវផលិតនៅរោងចក្រ Jinqiao Cadillac ដែលមានទីតាំងស្ថិតនៅទីក្រុងសៀងហៃ។ គួរដឹងដែរថារថយន្ត Lyriq លក់នៅប្រទេសចិនគឺមានតម្លៃចាប់ប្រមាណ ៦៩ ០០០ដុល្លារ៕