អុញ! ទើបពាក់កណ្តាលឆ្នាំ២០២២សោះ Cadillac បើកឲ្យកុម្ម៉ង់ឡានអគ្គិសនី Lyriq ឆ្នាំ២០២៤បាត់ ព្រោះតែ…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តអគ្គិសនី Cadillac Lyriq ស៊េរីឆ្នាំ ២០២៣ ត្រូវបានលក់អស់ទាំងស្រុង ហើយជាលទ្ធផល ម៉ាកយីហោអាមេរិកខាងលើ កំពុងបើកការបញ្ជាទិញសម្រាប់ម៉ូដែលឆ្នាំ ២០២៤ នៅថ្ងៃនេះ។

គួរឲ្យដឹងដែរថា រថយន្ត SUV អគ្គិសនីនេះ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ Cadillac រហូតមកដល់ពេលនេះ ហើយរួមទាំងការទាក់ទាញអតិថិជនថ្មីពីម៉ាកផ្សេងទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មាន Automotive News បានបង្ហាញថា អតិថិជនអាចកក់លុយដើម្បីបញ្ជាទិញ Cadillac Lyriq ២០២៤ ក្នុងតម្លៃត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។ ដោយឡែក ចំពោះការបញ្ជាទិញពេញលេញត្រូវបានគេរំពឹងថា នឹងបើកឲ្យធ្វើការកំណត់ និងជ្រើសរើស option នៅចុងឆ្នាំនេះ។

យ៉ាងណាមិញ ចំពោះការចែកចាយរថយន្ត SUV អគ្គិសនីនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយក្រុមហ៊ុន Cadillac បាននិយាយជាសាធារណៈថា បុគ្គលជាង ២០ ០០០នាក់ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើរថយន្តរបស់ខ្លួន។ រីឯអតិថិជនដែលបានខកខានលើម៉ូដែលឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានដាក់ក្នុងបញ្ជីរង់ចាំ នៅតែអាចជាប់ឈ្មោះក្នុងបញ្ចីរង់ចាំ សម្រាប់ស៊េរីឆ្នាំ២០២៤ ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម