ឡានអគ្គិសនី Denza N8 សាកភ្លើងពេញម្តងជិះបានជាង ១ពាន់គីឡូម៉ែត្រ ចេញលក់នៅស្រុកកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Denza បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Denza N8 ប្រភេទ SUV ជាមួយតម្លៃលក់ចាប់ពី ៤៤ ៦០០ ដុល្លារ ដល់ ៤៥ ៥០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៤៩ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៣០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកក្រៅ ត្រូវបានរចនាឡើងដោយផ្អែកលើភាសារចនា “π-Motion” របស់ BYD និងជាគំរូជំនួសសម្រាប់ Denza X ដោយនៅផ្នែកមខាងមុខមានប៉ាណាជាប់សំណុំចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រ កាង spoiler ជាប់ដំបូលលយចេញក្រៅ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញ LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធ Denza Link 5G ។ លើសពីនេះទៀត បានបំពាក់ឧបករណ៍បំពងសំឡេងមកពី Dynaudio និងអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១២ អ៉ីញ ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៤៨២ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ៤,៣ វិនាទី និងមាន Top-speed ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្គួបជាមួយអាគុយ Blade battery របស់ BYD ទំហំ ៤៥,៨ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយជាង ១០៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ចំណែកឯប្រព័ន្ធសុវត្ថិភាព Denza N8 ទទួលបាននៅមុខងារជំនួយការបើកបរកម្រិត 2+ ដែលត្រូវបានគាំទ្រដោយសេនស័រសរុបចំនួន ២៤ រួមទាំង wave radar, កាមេរ៉ាចំនួន ៦ និង ultrasonic ចំនួន ១២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម