ឡានអគ្គិសនី Ford Bronco គ្រោង​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅ​សហរដ្ឋ​អាមេរិក

[បរទេស] បន្ទាប់ពីការចេញលក់ភីកអាប់អគ្គិសនីថ្មី Ford F-150 Lightning ខណៈពេលនេះ ក្រុមហ៊ុន Ford រៀបចំដាក់បង្ហាញរថយន្តអគ្គិសនី Bronco ជាមួយនឹងភីកអាប់អគ្គិសនី Ford Ranger ជាមួយការផលិតដែលរំពឹងទុកមិនលើសពីឆ្នាំក្រោយ ប៉ុន្តែ​ការ​ដាក់បង្ហាញ​អាច​នឹង​រង់​ចាំ​រយៈ​ពេល ២ ទៅ ៣ ឆ្នាំ​ទៀត។

Image rendered by KDesign AG.

កាលពីឆ្នាំ ២០២១ កន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor លោក Jim Farley ធ្លាប់បានណែនាំទៅកាន់នាយកផ្នែកទំនាក់ទំនងផលិតផលរបស់ Ford អាមេរិកខាងជើង លោក Mike Levine សម្រាប់ការកំណត់រចនាសម្ព័ន្ធ SUV Off-Road ដែលនឹងជា Ford Bronco EV ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន FORD ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផលិតរថយន្តអគ្គិសនីយ៉ាងច្រើននៅលើគ្រោងឆ្អឹង EV platform ចំនួន ៥ ដែលគាំទ្រប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ហើយគោលបំណងផលិតរថយន្តអគ្គិសនីជាង ៨០០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

FORD ចូលរួមជាមួយក្រុមហ៊ុន BlueOvalSK ដើម្បីផលិតកោសិកាអាគុយថ្មី នៅក្នុងរោងចក្រចំនួន ២ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនក៏បានបង្ហាញពីផែនការសម្រាប់អាគុយ IonBoost lithium-ion, អាគុយ IonBoost Pro lithium-ion phosphate និងអាគុយដែលមានតម្លៃទាប។ វារួមបញ្ចូលគ្នានូវបច្ចេកវិទ្យា Solid Power ជាមួយនឹងបច្ចេកទេសវិស្វកម្មរបស់ក្រុមហ៊ុន Ford ហើយរំពឹងថាតម្លៃអាគុយនឹងធ្លាក់ចុះ ៤០% ដែលរំពឹងថាមុនឆ្នាំ ២០៣០ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនី Ford Bronco EV render រចនាដោយ KDesign AG ដោយប្រើគំនិតរចនា F-150 Lightning ជាពិសេស ចង្កៀងមុខខាងមុខ និងខាងក្រោយ បង្ហាញយ៉ាងល្អឥតខ្ចោះនូវអត្តសញ្ញាណរបស់រថយន្តអគ្គិសនី Ford ។

Image rendered by KDesign AG.

បច្ចុប្បន្ននេះ Bronco ភ្ជាប់មកជាមួយម៉ាស៊ីនសាំងចំនួនពីរគឺ ម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧០ សេះ និងកម្លាំងរមួល ៤២០ ញ៉ុតុនម៉ែត្រ និងម៉ាស៊ីនសាំងចំណុះ ២,៧ លីត្រ V6 ផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៧ វគ្គ និងប្រអប់លេខអូតូ ១០ វគ្គ​  អាចប្រើបានតែក្នុងប្រភេទបើកបរ 4×4 4-wheel drive៕

Image rendered by KDesign AG.
ផ្ទាំងផ្សាយពាណិជ្ជកម្ម