ការដឹករថយន្ត Mustang Mach-E ឆ្នាំ២០២១ ឲ្យភ្ញៀវនៅសហរដ្ឋអាមេរិក ត្រូវបានពន្យាពេល ប៉ុន្តែវាមិនអាចបញ្ឈប់ Ford បានឡើយ ដោយក្រុមហ៊ុននេះបានប្រកាសថា SUV អគ្គិសនីរបស់ខ្លួននឹងមានផលិតនៅក្នុងប្រទេសចិនដែរ។
រថយន្ត Ford Mustang Mach-E ឆ្នាំ២០២១ នឹងត្រូវផលិតដោយក្រុមហ៊ុន Changan Ford សម្រាប់លក់ឲ្យទីផ្សារក្នុងស្រុក នៅក្នុងឆ្នាំនេះតែម្តង។
Ford អះអាងថា រថយន្ត Mustang Mach-E GT ក៏នឹងមានលក់នៅក្នុងប្រទេសចិនដែរ ដោយបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ វាមានបំពាក់កញ្ចក់អាគុយអគ្គិសនី ទំហំ ៨៨គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
រថយន្ត Mach-E នឹងមានបំពាក់ប្រព័ន្ធជំនួយការបើកបរ និង មុខងារបើកបរស្វ័យប្រវត្តិ Level 2+ បូករួមទាំងប្រព័ន្ធកម្សាន្ត SYNC+ និងលក្ខណៈពិសេសជាច្រើនផ្សេងទៀត៕