ឡានអគ្គិសនី Genesis GV60 ឆ្នាំ២០២២ សាកម្តងជិះបាន ៤៥០គីឡូម៉ែត្រ បង្ហាញមុខជាផ្លូវការ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis បានប្រកាសចេញរថយន្តអគ្គិសនី GV60 ជាផ្លូវការ ក្នុងអំឡុងព្រឹត្តិការន៍អនឡាញមួយ។

រថយន្តអគ្គិសនី Genesis GV60 ឆ្នាំ២០២២ ប្រើប្រាស់គ្រោងឆ្អឹង Electric-Global Modular Platform (E-GMP) ហើយនិងមានផ្តល់ជម្រើស ប្រព័ន្ធបើកបរប៉ុងមួយវិលកង់ក្រោយ (RWD), ប៉ុងពីរ (AWD) និងប្រភេទ Performance ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ម៉ូដែលទាំងអស់នឹងប្រើកញ្ចប់អាគុយអគ្គិសនីទមហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដោយប្រភេទ Base Model ប្រើម៉ូទ័រអគ្គិសនីមួយ នៅប៉ុងក្រោយ មានកម្លាំង ២២៥សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ។ ចំពោះប្រភេទប្រើប៉ុងពីរវិញ មានកម្លាំង ៣១៣សេះ និងកម្លាំងរមួល ៦០៥ញ៉ូតុនម៉ែត្រ។

ក្រុមហ៊ុន Genesis បានឲ្យដឹងថា រថយន្ត GV60 ឆ្នាំ២០២២ អាចបើកបរបានចម្ងាយដល់ ២៨០ម៉ាយ៍ (៤៥០គីឡូម៉ែត្រ) សម្រាប់ប្រភេទប៉ុងក្រោយ និង ២៤៨ម៉ាយ៍ (៤០០គីឡូម៉ែត្រ) សម្រាប់ប្រភេទប៉ុងពីរ។

ដោយឡែក ចំពោះប្រភេទ Performance វិញ មានកម្លាំងសរុប ៤២៩សេះ និងកម្លាំងរមួល ៦០៥ញ៉ូតុន៉ែត្រ ហើយមានចម្ងាយបើកបរ ២២៨ម៉ាយ៍ (៣៦៨គីឡូម៉ែត្រ) នៅពេលសាកភ្លើងម្តង។

សូមបញ្ជាក់ថា រថយន្ត Genesis GV60 ឆ្នាំ២០២២ នឹងផ្តល់ជម្រើស ១១ពណ៌ ខណៈពេលដែលតម្លៃរបស់វានឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម