Hyundai HB20 មុខមាត់ថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ ក្នុងទីផ្សារប្រទេសប្រេស៊ីល

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai Motors បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai HB20 មុខមាត់ថ្មី ប្រភេទ hatchback ទ្វារ ៥ ដោយបានរចនាផ្នែកខាងក្រៅ និងខាងក្នុងថ្មី ជាមួយតម្លៃលក់ចាប់ផ្តើមពី ១៤ ៦០៣ ដុល្លារ នៅក្នុងប្រទេសប្រេស៊ីល។

Hyundai HB20 មុខមាត់ថ្មីកំពុងពេញនិយមខ្លាំងនៅប្រទេសប្រេស៊ីល ជាមួយការរចនាកាន់តែប្រសើរឡើង បានរចនានៃកាងខាងមុខថ្មី ប៉ាណាមុខធំជាងមុន រន្ធខ្យល់ចេញចូលថ្មី ភ្លើងស៊ីញ៉ូនិងអំពូលកាត់អ័ព្ទថ្មី គម្របម៉ាស៊ីនត្រូវបានរចនាឡើងស្រដៀងទៅនឹង i20 ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ចង្កៀងខាងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និង​កាង​ក្រោយ​រចនា​ថ្មីផងដែរ។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកនៅផ្នែកខាងក្នុងត្រូវបានអាប់ឌេតជាមួយនឹងគ្រឿងបរិក្ខាថ្មីៗ ដូចជាកុងទ័រព័ត៌មានប្រភេទ Full LCD និងអេក្រង់បកំសាន្តទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ កន្លែងសាកថ្មឥតខ្សែ ពូកស្បែកប្រភេទ upholstery ប្រព័ន្ធបញ្ជាពីចម្ងាយ (Bluelink), ប៊ូតុងបញ្ឆេះរថយន្ត ។ លើសពីនេះ ក៏មានភ្ជាប់មួយជាមួយប្រព័ន្ធសុវត្ថិភាព Hyundai SmartSense ADAS ទៀតផង។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,០ លីត្រ TGDi Turbocharged ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបាន ១១៨ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ និងដៃ ៦វគ្គ ប៉ុង១។ មិនតែប៉ុណ្ណោះ ក៏មានជម្រើសម៉ាស៊ីនប្រភេទ Kappa MPi ចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង ផលិតកម្លាំងបាន ៧៩ សេះ ភ្ជាប់ជាមួយ​ប្រអប់លេខដៃ ៥ វគ្គ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម