ឡានអគ្គិសនី Kia EV6 លក់បានជាង ៣ពាន់គ្រឿង កាលពីខែមុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia America បានរាយការណ៍អំពីចំនួនលក់នៅទីផ្សារសហរដ្ឋអាមេរិក ប្រចាំខែមីនា ដែលមានសរុប ៥៩ ៥២៤គ្រឿង ដែលតួលេខនេះមានការថយចុះ ១០,៥% បើធៀបនឹងខែមីនា ឆ្នាំ២០២០១។

យ៉ាងណាក្ដី អ្វីដែលល្អនោះគឺថាចំនួនលក់នៃរថយន្តអគ្គិសនីបានកើនឡើង ៥៥% ធៀបនឹងខែមីនាឆ្នាំ២០២១ ដែលជាកំណត់ត្រាថ្មីមួយមិនធ្លាប់មានសម្រាប់ខែមីនា។ ក្នុងនោះដែរ Kia EV6 ដែលជារថយន្តអគ្គិសនីសុទ្ធ អាចលក់ចេញបាន ៣ ១៥៦គ្រឿង ដែលស្មើនឹង ៥,៣% នៃចំនួនលក់សរុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សរុបជាមួយ Kia EV6 អាចលក់ចេញបានចំនួន ៥ ២៨១គ្រឿងហើយនៅទីផ្សារសហរដ្ឋអាមេរិក រាប់ចាប់តាំងពីខែកុម្ភៈមក ហើយនៅខែខាងមុខគេរំពឹងថារថយន្តអគ្គិសនីសុទ្ធនេះអាចនឹងលក់ចេញបានរាប់ពាន់គ្រឿងថែមទៀត ព្រោះថាតម្រូវការនៅតែមានខ្លាំងក្លានៅឡើយ។

បញ្ជាក់ថាចំនួនលក់រថយន្តអគ្គិសនីដែលមានកំណើន ៥៥% គឺបានរាប់បញ្ចូលទាំងរថយន្ត Hybrid, រថយន្ត PHEV និងរថយន្តអគ្គិសនីសុទ្ធជាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម