Wuling ចេញម៉ូឌែលពិសេសថ្មីនៃឡានលក់ដាច់បំផុតប្រចាំប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការបញ្ចេញនៅរថយន្តម៉ូឌែលពិសេសថ្មី Wuling MINI EV GameBoy Edition ដែលជាប្រភេទរថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ប្រទេសចិន ដែលនឹងត្រូវបានលក់ជាបួនប្រភេទផ្សេងគ្នា។

ក្នុងនោះ រថយន្តអគ្គិសនីទាំងបួនរបស់ MINI EV GameBoy ត្រូវបានយកលំនាំតាមវីដេអូហ្គេមត្រូវបានគេដាក់ឈ្មោះថា

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Hurricane Phantom រួមបញ្ចូលគ្នានៅថ្នាំលាបពណ៌ខ្មៅជាមួយនឹងពណ៌ក្រហម
  • Jungle Crossing រួមបញ្ចូលគ្នានៅពណ៌បៃតង
  • Party Sweetheart ជាមួយតួខ្លួនពណ៌ត្នោត
  • Interstellar Roaming រួមបញ្ចូលគ្នាជាមួយពណ៌ស

សម្រាប់ផ្នែកខាង​ក្រៅ​ត្រូវ​បាន​រចនា​យ៉ាង​ទាក់ទាញ​ជាមួយ​នឹង​ពណ៌​ខុស​គ្នា​ទាំង​ ៤​ប្រភេទ ព្រមទាំងបំពាក់ជាមួយ​ចង្កៀង​ LED ​សងខាង, អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED គួបផ្សំជាមួយនឹងឡូហ្គោ Wuling នៅចំកណ្តាល, ប៉ាណាមុខ និងកាងមុខ/ក្រោយត្រូវបានរចនាថ្មី។ ក្នុងនោះ ទំហំរថយន្តក៏ត្រូវបានកែសម្រួលផងដែរ ដោយមានប្រវែង សរុប ២,៩៩៧ ម.ម​ វែងជាងម៉ូដែលស្តង់ដារ ៨០ ម.ម និងកម្ពស់ ១,៦០៧ ម.ម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Mini Ev GameBoy Edition បានបំពាក់មកជាមួយអាគុយ lithium-iron-phospate ទំហំ ២៦ គីឡូវ៉ាត់ ម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ៤១ សេះ​ និងបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។

ទន្ទឹមនឹងនេះ ព័ត៌មានលម្អិតអំពីតម្លៃក្នុងស្រុកសម្រាប់ Wuling MINI EV GameBoy Edition មិនត្រូវបានបង្ហាញនៅពេលនេះទេ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​​ខែ​ក្រោយ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម