ឡានអគ្គិសនី Rolls-Royce អាចមានឈ្មោះថា Silent Shadow

កាលពីច្រើនខែកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce លោក Torsten Müller-Ötvös បាននិយាយនៅក្នុងបទសម្ភាសថា” គួរតែផ្តោតលើម៉ូដែលរថយន្តអគ្គិសនីសុទ្ធ ជាជាងម៉ូឌែលកូនកាត់ hybrid និង Plug-in hybrid”។ នាពេលថ្មីនេះឈ្មោះថ្មី “Silent Shadow” ត្រូវបានចុះបញ្ជីដោយក្រុមហ៊ុនផលិតរថយន្តដ៏ទំនើបរបស់អង់គ្លេស BMW នៅប្រទេសអាឡឺម៉ង់ ដែលមានភាពស៊ីគ្នានឹងរថយន្តអគ្គិសនីរបស់ Rolls-Royce អាចផលិតដោយផ្អែកតាមម៉ូឌែល Phantom ដែលប្រើប្រាស់ម៉ាស៊ីនមកពី BMW i7 ។

យោងតាមប្រភពរបស់ Autocar បានឱ្យដឹងថានៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមេ BMW នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់មានគំរូរថយន្តអគ្គិសនី Phantom ដែលជាគំរូក្នុងការតេស្តសាកល្បង សម្រាប់ម៉ាស៊ីនអគ្គិសនីនៃរថយន្ត Silent Shadow។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជា Silent Shadow និង i7 មាន platform ផ្សេងគ្នា (i7 ប្រើគ្រោង CLAR របស់ BMW ខណៈពេលដែល Silent Shadow អាចប្រើគ្រោងអាលុយមីញ៉ូមថ្មី) ប៉ុន្តែផ្នែកជាច្រើនដូចជាម៉ូទ័រអគ្គិសនីជាដើម នឹងត្រូវប្រើប្រាស់ដូចគ្នា។Silent Shadow និង i7 ប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលផលិតដោយ BMW ក៏ដូចជាកញ្ចប់អាគុយដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung SDI ឬប្រើបច្ចេកវិទ្យាអគ្គិនីពី CATL (ប្រទេសចិន)។ Silent Shadow អាចត្រូវផលិតនៅទីតាំងដូច Phantom, Ghost និង Cullinan តែមួយពោលគឺរោងចក្រ Rolls-Royce នៅ Goodwood ភាគខាងលិច Sussex ចក្រភពអង់គ្លេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម