ឡានអគ្គិសនី VinFast VF 8 បន្ថែមការបើកបរដល់ ៤០២ គីឡូម៉ែត្រពេលសាកថ្មម្តង

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តអគ្គិសនី VF 8 City Editions ចំនួន ៩៩៩ គ្រឿងដំបូងបានមកដល់សហរដ្ឋអាមេរិក ហើយឥឡូវនេះក្រុមហ៊ុនផលិតរថយន្តវៀតណាមបានធ្វើការបញ្ចេញនៅព័ត៌មានលម្អិតបន្ថែមអំពីរថយន្តនេះបន្ថែម។

ដោយចាប់ផ្តើមជាមួយនឹងម៉ូដែល VF 8 Eco City Edition មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបអាគុយទំហំ ៨២ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ៣៤៩ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេលប្រហែល ៦,៥ វិនាទី និងអាចបើកបរបានចម្ងាយប្រហែល ២៨៨ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ អតិថិជនក៏អាចទទួលបាន VF 8 Plus City Edition ផងដែរ ដែលបានបំពាក់ជាមួយម ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងកម្លាំង ៤២០ សេះ និងកម្លាំងរមួល ៦១៩ ញ៉ូតុនម៉ែត្រ និងបានបន្ថែមល្បឿនដល់ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេលប្រហែល ៥,៥ វិនាទី ខណៈដែលបើកបរបានចម្ងាយប្រហែល ២៨៨ គីឡូម៉ែត្រក្នុងការសាកថ្មម្តងដដែល។ VinFast បាននិយាយថា City Editions អាចសាកពី ១០% ទៅ ៧០% ក្នុងរយៈពេល ២៤ នាទី ឬតិចជាងនេះដោយប្រើសាកថ្មល្បឿនលឿន DC fast។

ម៉ូដែលនេះមានបំពាក់ជាមួយចង្កៀងប្រភេទ LED និងថាសកង់ស្ព័រទំហំ ១៩-២០ អ៊ីញ។ សម្រាប់ផ្នែកខាងក្នុង មានមកជាមួយកៅអីខាងមុខមានមុខងារកំដៅអាចលៃតម្រូវតាមថាមពលអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ឧបករណ៍បំពងសំឡេងចំនួន ៨-១០ ចំនុច ដំបូល​កញ្ចក់​បែប​ Panoramic sunroof និងទា្វរក្រោយបើក-បិទដោយថាមពលអគ្គិសនីផងដែរ។

សម្រាប់រថយន្ត VF 8 City Edition មានតម្លៃលក់ចាប់ពី ៥៥ ៥០០ ដុល្លារជាមួយថ្លៃដឹកជញ្ជូន ១ ២០០ ដុល្លារសម្រាប់ម៉ូដែល Eco និងមានតម្លៃចាប់ពី ៦២ ៥០០ ដុល្លារសម្រាប់ម៉ូដែល Plus City Edition។

ទាក់ទងផ្នែកប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានមកជាមួយប្រព័ន្ធជំនួយពេលជាប់ស្តុប ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គមកពីខាងមុខ ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកពីគន្លងផ្លូវ ប្រព័ន្ធកំណត់ល្បឿនថេរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតក៏បានដាក់បញ្ចូលក្នុងរថយន្តនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម