ឡានអគ្គីសនី MG ES EV ទទួលបានការកក់ទុកមុន ៧០០ គ្រឿងហើយ ក្នុងរយះពេល ១ សបា្តហ៍ដំបូង

[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC Motor-CP Co., Ltd. និង MG Sales (Thailand) Co., Ltd., ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្ត MG នៅប្រទេសថៃ បានបង្ហាញចំនួនបន្ទាប់ពីការដាក់លក់រថយន្តអគ្គិសនីស៊េរីថ្មី NEW MG ES ដោយបច្ចុប្បន្ននេះមានការកក់ទុកជាង ៧០០ គ្រឿង នៅក្នុងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកកលើកទី ៤៤ ។

ទ​ន្ទឹមនឹងនេះ លោក Pongsak Lertrudee Watthanawong នាយករងគ្រប់គ្រងនៃក្រុមហ៊ុន MG Sales ប្រចាំនៅប្រទេសថៃ បាននិយាយថា “ចាប់តាំងពីការដាក់បង្ហាញរថយន្តអគ្គិសនី NEW MG ES និងរថយន្តអគ្គិសនី NEW MG MAXUS9 ដែលជារថយន្ត MPV ដ៏ប្រណីត ដែលត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូងនៅក្នុងតំបន់អាស៊ាន ដោយទទួលបានការកក់ទុកច្រើនជាង ១ ៥០០ គ្រឿង នៅក្នុងព្រឹត្តិការណ៍នេះ ហើយវាត្រូវបានចាត់ទុកថាជាជំហានមួយទៀតនៃភាពជោគជ័យរបស់អ្នកត្រួសត្រាយផ្លូវ និងជាអ្នកដឹកនាំរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន MG ប្រចាំនៅប្រទេសថៃ នឹងឆ្ពោះទៅមុខជាមួយនឹងផែនការនាំចូលរថយន្តអគ្គិសនីចំនួន ១ ០០០ គ្រឿង សម្រាប់ម៉ូដែលនីមួយៗក្នុងត្រីមាសទី ២  ដើម្បីបន្តចែកចាយរថយន្តអគ្គិសនីដល់អតិថិជនរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍ Bangkok International Motor Show លើកទី ៤៤ បានកំពុងធ្វើឡើងចាប់ពីថ្ងៃទី ២២ ខែមិនា រហូតដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងប្រទេសថៃ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម