ឡានអគ្គីសនី Volkswagen ID.3 ស៊េរីថ្មីចុងក្រោយ សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ ID.3 ស៊េរីថ្មីចុងក្រោយ ដែលផលិតរួមគ្នាជាមួយក្រុមហ៊ុន SAIC ទទួលបានការអាប់ដេតបន្ថែម នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ ដល់ ១៨ ៨០០ ដុល្លារ ។

Volkswagen ID.3 ថ្មីនេះ ត្រូវបានបំពាក់ជាមួយកញ្ចប់អាគុយថ្មីប្រភេទ LFP battery ជាលើកដំបូងមាន ទំហំ ៥៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយអាចសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ៤៨នាទី ពីស្ថានីយល្បឿនលឿន និងប្រើម៉ូទ័រអគ្គីសនីចំនួន ១ ដដែល អាចផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤​ ២៦១ ម.ម ទទឹង ១ ៧៧៨ ម.ម កម្ពស់ ១ ៥៦៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម និងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៊ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងទទួលបានការតុបតែងថ្មីកាន់តែមានភាពប្រណិតជាងមុន ដោយបានបំពាក់អេក្រង់កំសាន្ត touchscreen ថ្មីទំហម ១២,៩ អ៉ីញ និងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥,៣ អ៉ីញ ក៏ដូចជាបន្ថែមនៅកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម