Land Rover Australia នឹងចេញលក់រថយន្ត SUV Plug-in hybrid រហូតដល់ ៥ ម៉ូដែលក្នុងឆ្នាំ ២០២២ នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover នៅក្នុងប្រទេស Australia នឹងធ្វើការដាក់បង្ហាញនៅរថយន្តប្រភេទ SUV ខ្នាតតូច Range Rover Evoque, Range Rover Velar SUV ខ្នាតកណ្តាល និង Land Rover Defender SUV ខ្នាតធំ នៅចុងឆ្នាំនេះ បូករួមទាំងម៉ូដែលកប់បំផុត all-new Range Rover PHEV ផងដែរ។

ក្នុងនោះ Land Rover Australia នឹងពង្រីកត្រកូល Plug-in hybrid របស់ខ្លួនពី ២ ទៅ ៥ ម៉ូដែលក្នុងឆ្នាំ ២០២២ ដែលនឹងឃើញម៉ាកនេះផ្តល់ជូននៅប្រភេទម៉ាស៊ីន plug-in ស្ទើរតែគ្រប់រថយន្ត SUV ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ត្រកូល Plug-in hybrid (PHEV) របស់ Land Rover បច្ចុប្បន្នគឺរថយន្ត Range Rover Evoque SUV ខ្នាតតូច ដែលមានតម្លៃចាប់ពី ១០២ ០០១ ដុល្លារ​។

សម្រាប់នៅថ្ងៃទី ២៧ ខែមករា ការកក់បញ្ជាទិញនឹងបើកសម្រាប់រថយន្ត Range Rover PHEV ជំនាន់ថ្មី ដោយជំនួសម៉ូឌែលជំនាន់មុនដែលផ្តល់ជូននៅក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ ២០១៨ មុនពេលការចែកចាយលើកដំបូងនៅក្នុងឆមាសទី២នៃឆ្នាំនេះ។

ទន្ទឹមនឹងនេះ រថយន្ត Range Rover Velar plug-in hybrid នឹងអាចបញ្ជាទិញបានចាប់ពីត្រីមាសទី២ ឆ្នាំ ២០២២ ក្នុងខែមេសា ដល់ខែមិថុនា និង The Land Rover Defender នឹងបើកក្នុងត្រីមាសទី៣ ពីខែកក្កដាដល់ខែកញ្ញា។

Evoque P300e ដែលដាក់លក់នៅប្រទេសអូស្ត្រាលីឥឡូវនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង ១៤៧ គីឡូវ៉ាត់ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនី ៨០គីឡូវ៉ាត់ និងអាគុយលីចូម ថាមពល ១៥គីឡូវ៉ាត់ម៉ោង បង្កើយថាមពលសរុបបាន ៣០៤ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ ។

ក្នុងនោះ Land Rover អះអាង​ថា​វា​មាន​សមត្ថភាព​កបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៦,៤ វិនាទី។ ហើយអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៦២ គីឡូម៉ែត្រ និងស៊ីប្រេងតែ ២,០ លីត្រ/១០០ គីឡូម៉ែត្រ ព្រមទាំងអាចសាកថ្មពី ០-៨០% ប្រើរយៈពេល ៣០នាទី។

បន្ទាប់​មក​នឹង​ចេញ​លក់​ទំនង​ជា Range Rover Velar PHEV ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ ‘P400e’ ផ្គូម​នឹង​ម៉ាស៊ីន​សាំងចំណុះ ២,០ លីត្រ turbo ទំហំ ៤ស៊ីឡាំង ជាមួយ​នឹង​ថាមពល​អាគុយ ១៩,២គីឡូវ៉ាត់ម៉ោង និង​ម៉ូទ័រ​អគ្គិសនី ១០៥គីឡូវ៉ាត់ ​ថាមពល​រួមបញ្ចូល​គ្នាផលិតកម្លាំងបាន ៣៩៨ សេះ និងកម្លាំងរមួល ៦៤០ញ៉ូតុនម៉ែត្រ។ សម្រាប់ការបើកបរប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៥៣គីឡូម៉ែត្រ និងអាចបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ ប្រើរយៈពេល ៥,៤ វិនាទី៕

ចំពោះរថយន្ត Land Rover Defender 110 plug-in hybrid បើកបរដោយអគ្គិសនីបានប្រហែល ៤៣ គីឡូម៉ែត្រ ហើយល្បឿន ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,៦ វិនាទី។ ខណៈម៉ូដែលនេះអាចសាកថ្មពី ០-៨០% ក្នុងរយៈពេលប្រហែល ៣០ នាទីនៅពេលប្រើឆ្នាំងសាក DC ដែលមានកម្លាំង ៥០គីឡូវ៉ាត់ ។

ទន្ទឹមនឹងនេះ ម៉ូដែលកប់បំផុត Range Rover នឹងមានវត្តមាននៅប្រទេសអូស្ត្រាលីក្នុងឆមាសទី២នៃឆ្នាំ ២០២២ នឹងបំពាក់ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ turbocharged inline-six ជាមួយនឹងម៉ូទ័រអគ្គីសនី ១០៥ គីឡូវ៉ាត់ និងថាមពលអាគុយ ៣៨,២ គីឡូវ៉ាត់ម៉ោង ដែលរួមបញ្ចូលគ្នាផលិតកម្លាំងបាន ៥០២ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាចបង្កើនល្បឿន ០-១០០គីឡូម៉ែត្រ​ ប្រើរយៈពេល ៥,៦ វិនាទី ជាមួយការបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយចន្លោះ ៨០-១០០គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម