ឡានអ៉ីដ្រូហ្សែនរបស់ BMW នឹងបង្ហាញវត្តមានឆាប់ៗជាមួយកម្លាំង ៣៦៩សេះ

ក្រុមហ៊ុន BMW នឹងប្រើប្រាស់កម្មវិធីតាំងបង្ហាញរថយន្ត Munich Motor Show ដើម្បីបង្ហាញចេញរថយន្ត iX5 Hydrogen ដែលជាប្រភេទប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែន។

រថយន្ត iX5 Hydrogen នឹងត្រូវប្រើប្រាស់សម្រាប់ការសាកល្បង និងការដាក់បង្ហាញចាប់ពីឆ្នាំក្រោយនេះ ដែលវាធ្លាប់បានបង្ហាញវត្តមានម្ដងរួចមកហើយក្នុងនាមជារថយន្ត BMW i Hydrogen NEXT Concept។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

iX5 Hydrogen នេះមានសមត្ថភាពផ្ទុកអ៉ីដ្រូហ្សែនបានចំនួន ៦គីឡូក្រាម ដែលអាចបញ្ចូលបានពេញក្នុងពេលពី ៣ ទៅ ៤នាទី តែប៉ុណ្ណោះ។ BMW មិនទាន់និយាយលម្អិតអ្វីឡើយ ប៉ុន្តែបានបញ្ជាក់ថារថយន្តនេះគឺមានប្រើប្រាស់ម៉ូទ័រអគ្គិសនីជំនាន់ទី៥ ស្រដៀងនឹងរថយន្ត iX ដែរ ដែលអាចផលិតកម្លាំងបានដល់ ៣៦៩សេះ។

ខណៈដែលរថយន្ត iX5 Hydrogen គ្រាន់តែជាប្រភេទរថយន្តគំរូនាពេលបច្ចុប្បន្ន ប៉ុន្តែ BMW បានបញ្ជាក់ថានៅថ្ងៃអនាគតក្រុមហ៊ុនអាចនឹងបញ្ចេញលក់រថយន្តប្រភេទនេះលើទីផ្សារ ប៉ុន្តែក្រុមហ៊ុននឹងត្រូវការរចនាសម្ព័ន្ធស្ថានីយចាក់អ៉ីដ្រូហ្សែនសម្រាប់រថយន្តនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម