ឡាន Ford F-150 ឆ្នាំ ២០២១ បើរើសយក Full Option តម្លៃឡើងដល់ជាង ៨ម៉ឺនដុល្លារ

ពេល​ប្រកាស​ចេញ​រថយន្ត Ford F-150 ឆ្នាំ ២០២១ ក្រុមហ៊ុន​មិន​បាន​បង្ហាញ​អំពី​តម្លៃ​លក់​នោះ​ទេ។ ប៉ុន្តែ​ពេល​នេះ​វិបសាយ Cars Direct ទទួល​បាន​ដំណឹង​អំពី​តម្លៃ​លក់​នៃ​រថយន្ត F-150 ស៊េរី​ថ្មី ហើយ​បើ​រើស​យក Full Option តែ​ម្ដង​ តម្លៃ​អាច​មាន​លើស​ពី ៨ម៉ឺន​ដុល្លារ​ឯណោះ។

រថយន្ត​ Ford F-150 Limited 4×2 SuperCrew ដែល​ជា​ Option ខ្ពស់​ជាង​គេ​គឺ​មាន​តម្លៃ​ចាប់​ពី ៧២ ៥២០​ដុល្លារ។ ប្រសិន​បើ​បន្ថែម​​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ (4WD) បន្ថែម​ទៀត តម្លៃ​ឡើង​ដល់ ៧៥ ៩៤៥​ដុល្លារ។ បើ​រើស​យក​ម៉ាស៊ីន PowerBoost Hybrid ទៀត​នោះ​ ត្រូវ​បន្ថែម ២៥០០​ដុល្លារ ទៀត ដែល​តម្លៃ​របស់​រថយន្ត​ឡើង​ដល់ ៧៨ ៤៤៥​ដុល្លារ។ នៅ​មិន​ទាន់​អស់ ដោយ​អតិថិជន​អាច​រើស​យក​ប្រដាប់​ក្រាល​​ឃ្លុប​ក្រោយ​នៃ​រថយន្ត​តម្លៃ ៥៩៥​ដុល្លារ និង​គម្រប​ដែល​មាន​តម្លៃ ៩៩៥​ដុល្លារ ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​ឡើង​​ដល់​ ៨ម៉ឺន​ដុល្លារ​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ដែរ​ថា​រថយន្ត Ford F-150 ឆ្នាំ ២០២១ គឺ​មាន​តម្លៃ​ចាប់​ពី ៣០ ៦៣៥​ដុល្លារ ដែល​ជា​តម្លៃ​សម្រាប់​ប្រភេទ F-150 XL 4×2 Regular Cab ដែល​តម្លៃ​នេះ​ថ្លៃ​លើស​ស៊េរី​ឆ្នាំ ២០២០ ​ត្រឹម ១៩៥​ដុល្លារ​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម