ឡាន Ford Fiesta ST ថ្មី ផលិតមានកំណត់ តម្លៃល្មមអាចពិចារណា

Ford បានបញ្ចេញរថយន្ត Fiesta ST Edition ថ្មី ដែលផលិតមានចំនួនកំណត់ ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត Ford Fiesta ST Edition ថ្មីដែលជាម៉ូដែលទ្វារ៣នេះ នឹងមានតម្លៃចាប់ផ្តើម ៣៥ ០០០ដុល្លារ ហើយមានតួខ្លួនពណ៌ខៀវ Azura Blue រំលេចដោយពណ៌ខ្មៅរលោង យ៉ាងទាក់ទាញ នៅលើប៉ាណាមុខ, ស៊ុមអំពូលកាត់អ័ព្ទ, គម្របកញ្ចក់ចំហៀង, ដំបូល, កាងកាត់ខ្យល់ខាងក្រោយ និង យ៉ាន់ Alloy ទម្ងន់ស្រាលទំហំ ១៨អ៊ីញ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯផ្នែកខាងក្នុង រថយន្ត Fiesta ST Edition មានប្រើ Carbon Fiber នៅលើតាប្លូ, ដៃចង្កូតស្បែក និង កៅអី Recaro រំលេចដោយថ្នេរពណ៌ខៀវ ជាដើម។ ក្រៅពីនោះវាមានបំពាក់អេក្រង់កម្សាន្ត SYNC 3 ទំហំ ៨អ៊ីញ Touchscreen ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto និង កន្លែងសាកភ្លើងឥតប្រើខ្សែ ផងដែរ។

រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៩៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៥វិនាទី និងមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម