ឡាន Honda Civic រូបរាងថ្មីនឹងចេញលក់នៅប្រទេសអាស៊ាននេះមុនគេ

ក្រោយពីបានបង្ហាញវត្តមានដល់ពិភពលោកជាផ្លូវការបានរយៈពេល៣ខែរួចមក រថយន្ត Honda Civic Sedan ជំនាន់ថ្មីបានកំណត់ថានឹងចេញលក់នៅទីផ្សារអាស៊ីអាគ្នេយ៍នៅថ្ងៃទី៦ ខែសីហាខាងមុខ ដោយមានចេញលក់នៅប្រទេសថៃមុនគេ។

គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថារថយន្ត Honda Civic Sedan ស៊េរីឆ្នាំ២០២២ ដែលលក់នៅប្រទេសថៃនឹងប្រើប្រាស់ម៉ាស៊ីនប្រភេទណា។ ប៉ុន្តែមានការរាយការណ៍ថាវានឹងប្រើប្រាស់ម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៨០សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកតម្លៃលក់ក៏នៅជាអាថ៌កំបាំងនៅឡើយដែរ ខណៈដែលនៅសហរដ្ឋអាមេរិករថយន្តនេះមានដាក់លក់ក្នុងតម្លៃចាប់ពី ២១ ៧០០ដុល្លារ។ បន្ទាប់ពីប្រទេសថៃ ម៉ាឡេស៊ី ទំនងជាទីផ្សារអាស៊ីអាគ្នេយ៍បន្ទាប់ដែលនឹងមានលក់រថយន្ត Civic Sedan រូបរាងថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម