ឡាន Infiniti Q50 និង Q60 ឆ្នាំ២០២១ ជាង១ម៉ឺនគ្រឿង ត្រូវប្រមូលចូលរោងចក្រវិញ

ក្រុមហ៊ុន Infiniti បានចេញការហៅប្រមូលមកវិញ សម្រាប់រថយន្ត Q50 និង Q60 ស៊េរីឆ្នាំ២០២១ ដោយសារតែមានបញ្ហាជាមួយកម្មវិធីគ្រប់គ្រងម៉ាស៊ីន (engine management software)។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) បានបង្ហាញថា បន្ទាប់ពីការបង្កើនល្បឿនយ៉ាងលឿនម៉ូឌុលត្រួតពិនិត្យម៉ាស៊ីន (ECM) នៃរថយន្ត Q50 និង Q60 អាចកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ម៉ាស៊ីនច្រើន ដែលធ្វើឲ្យវាស្ថិតក្នុងស្ថានភាពខ្សោយ (limp-mode) និងអាចបណ្តាលឲ្យរថយន្តរលត់ជាប់គាំងតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា Infiniti បានបញ្ជាក់ថា មិនមានការខូចខាតជាអចិន្ត្រៃយ៍នោះទេ ប្រសិនបើរថយន្តបានរលត់ជាប់គាំងនេះ ហើយបន្ថែមថា វាអាចបញ្ឆេះឡើងវិញបានភ្លាមៗ។

ការហៅត្រឡប់មកវិញនេះ គឺប៉ះពាល់ដល់រថយន្តសរុប ១២ ៩៤៣ គ្រឿង ដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ និងថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម