Rolls-Royce ចេញម៉ូឌែលពិសេស Ghost Black Badge ឆ្នាំ២០២២ ស្រោបដោយទឹកថ្នាំពណ៌ខ្មៅ ៤៥គីឡូក្រាម

ក្រុមហ៊ុន Rolls-Royce បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេសថ្មីនៃរថយន្ត Ghost Black Badge ឆ្នាំ២០២២ ជាមួយការរចនាប្រភេទ Dark Style ឬស្តាយបែបខ្មៅ ដើម្បីផ្តល់ជូននូវអតិថិជនដែលចង់បាននូវភាពខុសប្លែកពីគេ។

ជាមួយការឌីស្សាញប្រភេទ Dark Style នេះ Rolls-Royce បានអះអាងថាបានប្រើប្រាស់ជាមួយទឹកថ្នាំលាបដែលខ្មៅជាងគេបំផុតអស់ទម្ងន់ ៤៥គីឡូក្រាម សម្រាប់លាបទៅលើតួរខ្លួន មុននឹងស្រោបដោយថ្នាំកូត និងការប៉ូលាដោយដៃ។ សម្រាប់ដំណើរទាំងអស់នេះត្រូវប្រើពេលអស់រយៈពេល ៥ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុងនៅតែរក្សាភាពប្រណិតរបស់ខ្លួន។ ដោយបានប្រើប្រាស់ជាមួយពណ៌ខ្មៅ លាយពណ៌ជាមួយពណ៌ផ្ទៃមេឃ និងបានប្រើប្រាស់ជាមួយកាបូនទៅលើ តាប្លូ និងដៃចង្កូត ដែលជួយអោយផ្នែកខាងក្នុងមានអារម្មណ៍កាន់តែស្ព័រ។

ម៉ូឌែលពិសេស Rolls-Royce Ghost Black Badge ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧៥លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៥៩១សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខZF ៨វគ្គអូតូ។ វាអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ប្រើពេល ៤,៥វិនាទី។

សម្រាប់ទីផ្សារប្រទេសអង់គ្លេស រថយន្ត Rolls-Royce Ghost Black Badge ឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៩៣ ៥០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម