ឡាន Infiniti Q60 នឹងត្រូវអស់ជីវិតនៅចុងឆ្នាំ២០២២នេះ

[ទីផ្សារបរទេស] រថយន្ត Infiniti Q60 ជារថយន្តដែលទើបប្រកាសចេញលក់កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ត្រៀម​ដាក់​រថយន្ត​មួយ​ម៉ូដែលនេះឲ្យចូលនិវត្តន៍បាត់ទៅហើយ។

ក្រុមហ៊ុន Infiniti បានបញ្ជាក់ជាមួយ Car and Driver ថា​ដោយ​សារតែប្រជាប្រិយភាពនៃរថយន្តតួខ្ពស់ SUV ក្នុង​វិស័យ​រថយន្ត​ប្រណីត នាំ​ឲ្យរថយន្ត Sedan ដូចជា Q60 ជាដើមពិបាកឈរជើងលើ​ទីផ្សារ។ ការបញ្ឈប់ការផលិតនេះក៏​ជួយ​បើក​ផ្លូវ​ឲ្យ​ Infiniti ផ្ដោតការ​យកចិត្តទុកដាក់លើវិស័យ​រថយន្តអគ្គិសនីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផលិតរថយន្ត Q60 នឹងត្រូវបន្តរហូតដល់ចុងឆ្នាំ២០២២ ប៉ុន្តែរថយន្តនេះនឹងបន្ត​ដាក់​លក់​រហូតដល់​ឆ្នាំ​២០២៣ ដូចនេះអតិថិជន​ដែល​ចាប់​អារម្មណ៍ចង់ទិញ នៅមានឱកាស។

ស្របពេលដែលរថយន្ត Q60 ត្រូវក្ស័យសង្ខារ មានន័យថានៅសេសសល់តែរថយន្ត Q50 ដែលជាម៉ូដែល​ Sedan នៅ​ក្នុង​ត្រកូល​រថយន្ត​ Infiniti ប៉ុន្តែរថយន្ត Q50 ក៏រំពឹងថានឹងមិនមានអាយុវែងប៉ុន្មានដែរ ដោយសារការគំរាមកំហែងពីការ​ពេញ​​និយម​រថយន្ត SUV៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម