ដឹងថ្ងៃប្រកាសចេញ Ford F-150 ឆ្នាំ ២០២១ ជាផ្លូវការហើយ!

Ford គ្រោង​នឹង​បង្ហាញ​ចេញ​រថយន្ត​ F-150 ស៊េរី​ថ្មី​ឆ្នាំ ២០២១ នា​ថ្ងៃ​ទី ២៥ ខែ​មិថុនា ដែល​បង្ហាញ​ចេញ​តាម​រយៈ​កម្មវិធី​ផ្សាយ​​ផ្ទាល់​តាម​អនឡាញ។ ក្រុមហ៊ុន​បាន​បញ្ជាក់​បន្ថែម​ថា​ក្នុង​ពេល​​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត​នឹង​ប្រាប់​អំពី​វិធី​ចូល​ទស្សនា​ការ​បង្ហាញ​ចេញ​រថយន្ត​នេះ។

ត្បិត​ថា​មិន​ទាន់​បង្ហាញ​មុខ​ជា​ផ្លូវ​ការ ប៉ុន្តែ​គេ​រំពឹង​ថា​ F-150 ស៊េរី​ឆ្នាំ ២០២១ នឹង​មាន​ណែនាំ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន រួម​ជា​មួយ​ជម្រើស​ម៉ាស៊ីន​ Hybrid ថ្មី​ផង​ដែរ។ ចំណែក​រូបរាង​របស់​វា​ក៏​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​​ច្រើន​ខុស​ពី​ស៊េរី​បច្ចុប្បន្ន​ នេះ​បើ​ផ្អែក​តាម​រូបភាព​លេច​ធ្លាយ​កន្លង​មក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះ​ជា​ជំងឺ​កូវីដ​១៩​កំពុង​បន្ត​រាតត្បាត​ខ្លាំង​មែន ប៉ុន្តែ Ford បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ការ​ដឹក​ជញ្ជូន​រថយន្ត Ford F-150 ជំនាន់​ថ្មី​នឹង​ចាប់​ផ្ដើម​ពី​អំឡុង​ត្រីមាស​​ទី​បួន​នេះ មិន​ឲ្យ​អតិថិជន​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​ក្រោយ​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម