ឡាន Jeep Avenger ប្រភេទប្រើសាំង ប្រទះឃើញបើកបរសាកល្បងតាមផ្លូវ

[ទីផ្សារបរទេស] ក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉ារីស កាលពីខែមុន ក្រុមហ៊ុន Jeep បានបង្ហាញចេញរថយន្តម៉ូដែលថ្មីឈ្មោះថា Avenger ដែលត្រៀមសម្រាប់ទីផ្សារអឺរ៉ុប, ជប៉ុន, កូរ៉េខាងត្បូង និងទីផ្សារដទៃទៀតក្រៅពីសហរដ្ឋអាមេរិក ក្នុងនាមជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Jeep។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្នុងឯកសារចេញផ្សាយរបស់ Jeep បានបង្ហាញថា Jeep Avenger 1st Edition ក៏មានជាជម្រើសម៉ាស៊ីនសាំងប្រភេទ Turbocharged ផងដែរ ហើយពេលនេះគេចាប់ផ្ដើមឃើញជាលើកដំបូងនូវរថយន្តម៉ាស៊ីនសាំងនេះបើកបរតាមដងផ្លូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានទំហំតូចជាង Jeep Renegade រថយន្ត Avenger ប្រភេទសាំងនេះ មិនមានរូបរាងខុសពីប្រភេទអគ្គិសនីសុទ្ធប៉ុន្មានឡើយ លើកលែងតែវាមិនមានស្លាកអក្សរ “e” លើផ្ទាំងប៉ាណាខាងមុខ និងមានបំពង់ស៊ីមាំង។

ក្រុមហ៊ុន Jeep មិនទាន់បានបង្ហាញព័ត៌មានអ្វីអំពីរថយន្ត Avenger ប្រើសាំងនេះនៅឡើយទេ អ្វីដែលគេដឹងគឺថារថយន្តនេះនឹងមានលក់តែនៅប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ ដោយការកក់ទុកមុនបានបើកចាប់ផ្ដើមពីពេលនេះ រហូតដល់ខែវិច្ឆិកា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម