ឡាន Lamborghini ដែលលោក G-Davith ទិញថ្ងៃមុន ផលិតតែ ៦០០គ្រឿងប៉ុណ្ណោះនៅលើពិភពលោក

[ក្នុងស្រុក] កាលពីពេលថ្មីៗទៅនេះ តារាងចម្រៀងដ៏ល្បីលោក ងួន ចាន់ដេវីត ឬលោក G-Davith បានធ្វើការផុសនៅលើករណី Facrbook ព្រមទាំងភរិយារបស់លោក ជាមួយររថយន្ត supercar Lamborghini ពណ៌ក្រហម នឹងបានភ្ជាប់ជាមួយ Caption ថា “2024 Finally We did it ” ។

សម្រាប់រថយន្តរបស់លោក គឺជារថយន្ត Lamborghini Aventador SV ឬ Super-Veloce ដែលបកប្រែពីភាសាអ៉ីតាលីពីពាក្យ Super-Fast ដែលបំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ ដែលអាចផលិតកម្លាំងបានដល់ ៧៥០ សេះ ច្រើនជាងម៉ូដែលស្តង់ដារ ៥០សេះ ដោយអាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២.៨ វិនាទី និងមាន Top-speed ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកខាងក្រៅរបស់ Lamborghini Aventador SV មានការឌីស្សាញឡើងដែលមានប្រព័ន្ធមិនឲ្យចាញ់ខ្យល់ aerodynamic យ៉ាងប្រសិទ្ធិភាព និងបានបំពាក់ជាមួយគម្រប់ម៉ាស៊ីន រន្ធខ្យល់ទំហំធំ ព្រមទាំងកាង spoiler ខាងក្រោយ, ទ្វារ និងបំពង់ស៊ីមាំងសុទ្ធតែផលិតចេញពី carbon-fiber ទាំងអស់ ក៏ដូចជាថាសកង់ស្ព័រជាមួយដុំហ្រ្វាំង carbon-ceramic ទៀតផង ។ ខណៈ នៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងដ៏ប្រណិត ដោយមានបំពាក់កៅអីធ្វើពី carbon-fiber ស្រោបដោយស្បែកប្រភេទ Alcantara ផងដែរ ។

គួរឲ្យដឹងថា Lamborghini Aventador SV ផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ៦០០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដែលមានតម្លៃលក់នៅទីផ្សារបរទេសចាប់ពី ៤០៦ ៩៤៤ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម