ឡាន Lamborghini តម្លៃ ២,៦៤លានដុល្លារថ្មី ផលិតតែ ១១២គ្រឿង ចេញមិនបានប៉ុន្មានថ្ងៃផង លក់ដាច់អស់បាត់

រថយន្ត Lamborghini Countach LPI 800-4 ស៊េរីឆ្នាំ២០២២ សរុបចំនួន ១១២គ្រឿង ដែលកំពុងចូលខ្លួនទៅក្នុងរោងចក្រផលិត ត្រូវបានក្រុមហ៊ុនខាងលើលក់ដាច់អស់បាត់ទៅហើយ បន្ទាប់ពីបង្ហាញខ្លួនមិនបានប៉ុន្មានថ្ងៃផង។

គួរឲ្យដឹងថា រថយន្ត Lamborghini Countach LPI 800-4 ថ្មីនេះ គឺមានតម្លៃរហូតដល់ទៅ ២,៦៤លានដុល្លារក្នុងមួយគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីខាងលើបានបញ្ចេញរថយន្តនេះ ដើម្បីអបអរសាទរខួបលើកទី ៥០ឆ្នាំ នៃម៉ូដែល Countach។ វាប្រើប្រាស់ម៉ាស៊ីនដដែលដូច Sián FKP 37 ដែរ មានន័យថា វាជាម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated ទំហំ ១២ស៊ីឡាំង ដែលដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងបានសរុប ៨០៣សេះ និងប្រើប៉ុងពីរ។

ពាក់ព័ន្ធជាមួយនឹងការឌីហ្សាញរបស់វា គឺបានយកពីម៉ូដែល Countach ដើមមកច្រើន ខណៈខ្លះទៀត Lamborghini បានយកពីម៉ូដែល Sian។ រីឯកាប៊ីនខាងក្នុងរបស់វាវិញ គឺយកពីម៉ូដែល Aventador និង Sián៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម